អប្បិយជំនឿ៖ តាមក្បូនហោរាចិនសែ មុននឹងជ្រើសរើសស្រករប្រចាំជីវិត មានត្រណមមួយចំនួន មិនគួរគប្បីមើលរំលងឡើយ ព្រោះវាអាចញ៉ាំងឲ្យវាសនាខ្សែជីវិតរបស់អ្នកទាំងពីរមានភាពរកាំរកូសដោយមិនដឹងខ្លួន ផ្ទុយទៅវិញបើអ្នកបានយល់ដឹងហើយក៏ជួយបានមួយផ្នែកសម្រាប់សុភមង្គលរបស់អ្នកទាំងពីរផងដែរ។

ត្រណមទាំងនោះហោរាចិនសែ ចាំង ហាំងឡុង បានបកស្រាយ និងលើកជាឧទាហរណ៍ដែលលោកធ្លាប់ជួបកន្លងមក ដើម្បីពន្យល់ដល់អ្នកបន្ថែមទៀត ដែលអ្នកងាយស្រួលនឹងស្ដាប់បាន ប៉ុន្តែយ៉ាងណាមិញ លោកគ្រូហោរាចិនសែរូបនេះបានបញ្ជាក់ថា អប្បិយជំនឿបងប្អូនជឿជាក់ត្រឹមតែ៣០ភាគរយបានហើយ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងឲ្យបាន៦០ភាគរយ រីឯ១០ភាគរយទៀត គឺត្រូវពឹងពាក់លើទេវតាជាអ្នកកំណត់៕ ប្រភព៖ Kqube.net
