ភ្នំពេញ៖ លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេ បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ក្នុងចំណោមតារាចម្រៀងជាច្រើនដួងផ្សេងទៀត នៅក្នុងសង្គមសិល្បៈខ្មែរយើង។
ជាពិសេសបទចម្រៀងថ្មីជាចង្វាក់ញាក់របស់លោកមានចំណងជើងថា «ចង់តែរាំ» ដែលទើបតែចេញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ពីសំណាក់អ្នកគាំទ្រ ហើយក៏មានអ្នកយកបទចម្រៀងលោក ខាន់ ជេមស៍ ទៅ Cover នៅក្នុងហ្វេសប៊ុកជាច្រើនផងដែរ។
ដោយឡែក កាលពីម្សិលមិញនេះលោក ខាន់ ជេមស៍ បែរជាបង្ហើរសារយ៉ាងខ្លីមួយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា៖
«បើថ្ងៃណាមួយខ្ញុំដើរចេញពីវិថីសល្បៈមួយនេះ តើបងប្អូនអ៊ំពូមីងនឹកខ្ញុំទេបាទ?»
តើមានរឿងអ្វីទៅ បានជាលោក ខាន់ ជេមស៍ បញ្ចេញសារដូច្នេះ?
គួរឱ្យដឹងដែរថា ក្រោយពីបានឃើញសាររបស់លោកបង្ហោះនៅលើហ្វេសប៊ុកបែបនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន បានចូលទៅ Comment ថា ពួកគេពិតជាមិនចង់ឱ្យលោក ខាន់ ជេមស៍ ចាកចេញពីវិថីសិល្បៈនោះឡើយ ហើយពួកគេថា ពិតជានឹក និងនៅតែគាំទ្រ ក៏ដូចជានៅតែស្រលាញ់ ទឹកដមសម្លេងរបស់លោកជានិច្ច។
ចំណែកឯលោក ខាន់ ជេមស៍ វិញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់អ្នកគាំទ្ររបស់លោកទាំងអស់ផងដែរ សម្រាប់ការស្រលាញ់ និងចូលចិត្តឱ្យលោកនៅក្នុងវិស័យសិល្បៈចម្រៀងមួយនេះ៕